×

គ្រូកូរ៉េខាងត្បូងបញ្ជាក់ពីវត្តមានរបស់ Son Heung-min នៅ World Cup

Paulo Bento គ្រូបង្វឹករបស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃទី 10 ខែវិច្ឆិកានេះថា កីឡាករ Son Heung-min ដែលរងរបួស នឹងមានឈ្មោះនៅក្នុងបញ្ជីឈ្មោះកីឡាករចុងក្រោយសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ។

ខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur បានទទួលការវះកាត់ដោយជោគជ័យ បន្ទាប់ពីបាក់ឆ្អឹងក្នុងរង្វង់រន្ធភ្នែក ក្នុងការប្រកួត Champions League ជាមួយក្រុម Marseille ។

Son បានសរសេរនៅលើ Instagram កាលពីថ្ងៃពុធថា ការលេងនៅ World Cup គឺជាក្តីសុបិនកាលពីកុមារភាពរបស់គាត់ ហើយគាត់៖ “អន្ទះសាដែលក្លាយជាតំណាងឱ្យប្រទេសដ៏ស្រស់ស្អាតរបស់យើង”។

Bento បានប្រាប់អ្នកសារព័ត៌មានថា៖ “ពិតណាស់ គាត់នឹងត្រូវបានជ្រើសរើស”។ លោកបានច្រានចោលការព្រួយបារម្ភអំពី Son ដែលអាចខកខានការប្រកួត World Cup ។ ប៉ុន្តែគាត់បាននិយាយថា Son នឹងត្រូវបានផ្តល់ពេលគ្រប់គ្រាន់ដើម្បី “ជាសះស្បើយតាមដែលអាចធ្វើទៅបាន”។

កូរ៉េខាងត្បូង ស្ថិតនៅពូល H ជាមួយ អ៊ុយរុយហ្គាយ ហ្គាណា និងព័រទុយហ្គាល់។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង