Darwin Nunez ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករចំនួន 26 នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ សម្រាប់ ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។
ខ្សែប្រយុទ្ធ Liverpool ត្រូវបានបញ្ជាក់ថាជាផ្នែកមួយនៃការជ្រើសរើសចុងក្រោយរបស់លោក Diego Alonso សម្រាប់ការប្រកួតនៅប្រទេសកាតា ដែលចាប់ផ្តើម នៅថ្ងៃទី 20 ខែវិច្ឆិកា។
Nunez ដែលរកបាន 3 គ្រាប់ក្នុង 9 ប្រកួតសម្រាប់ Liverpool នៅរដូវកាលនេះ បានបង្ហាញខ្លួនចំនួន 13 ដងរកបាន 3 គ្រាប់សម្រាប់អុយរុយហ្គាយ។
សូមបញ្ជាក់ថា អ៊ុយរុយហ្គាយ បានស្ថិតក្នុងពូល H នឹងត្រូវជួបកូរ៉េខាងត្បូង ព័រទុយហ្គាល់ និងហ្គាណា ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕