×

Man City ទទួលសំណើខ្ចីជើង Haaland ពីក្លិបលីគទី7អង់គ្លេស

Manchester City បានទទួលសំណើរដើម្បីខ្ចីជើងយក Erling Haaland ក្នុងរយៈពេលខ្លី ខណៈការប្រកួតនៃក្របខណ្ឌ Premier League ត្រូវបានផ្អាកសម្រាប់ World Cup ។

កីឡាករន័រវែស និងក្រុមន័រវែសមិនបានលេងនៅ FIFA World Cup 2022 នៅប្រទេសកាតាទេ ហើយគេគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ City មួយចំនួនដែលនឹងអាចសម្រាកក្នុងអំឡុងពេលការប្រកួតរដូវរងានេះ។ ទោះបីជាយ៉ាងណា ក៏មានសំណើមួយសម្រាប់ Haaland ។

ក្លិប Ashton United ដែលលេងក្នុងលីគលំដាប់ទី 7 របស់អង់គ្លេស បានបញ្ជាក់ថា ពួកគេបានធ្វើការទាក់ទងទៅ City ទាក់ទងនឹងការខ្ចីជើងរយៈពេល 28 ថ្ងៃសម្រាប់ Haaland ។ លោក Michael Clegg អ្នកចាត់ការទូទៅរបស់ក្លិប Ashton United បាននិយាយថា៖ “វាជារឿងសមហេតុផលក្នុងការខ្ចីជើង Erling សម្រាប់ Ashton United ។ City មិនមានការប្រកួតទេ ហើយយើងចង់រក្សា Erling ឱ្យមានសកម្មភាពលើទីលាន។ វាប្រសើរជាងការលេងវាយកូនហ្គោល”។

សេចក្ដីប្រកាសនៃការដេញថ្លៃលើ Haaland បានបណ្តាលឱ្យគេហទំព័ររបស់ Ashton United គាំងដោយសារតែចរាចរណ៍កើនឡើង។

Haaland បានស៊ុតបញ្ចូលទីបាន 23 គ្រាប់ក្នុង 18 ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Man City ចាប់តាំងពីការផ្ទេរពី Borussia Dortmund ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង