×

Liverpool នឹងមានការប្រកួតចំនួន 2 នៃពានរង្វាន់មិត្តភាព អំឡុងពេល World Cup

Liverpool នឹងចូលរួមការប្រកួតពានរង្វាន់មិត្តភាពមួយ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅខែក្រោយ សម្រាប់ការបោះជំរំហ្វឹកហាត់ របស់ពួកគេ។

សមាជិកក្រុមដំបូងរបស់លោក Jurgen Klopp ដែលមិនមានកាតព្វកិច្ចនៅ FIFA World Cup Qatar 2022 នឹងចំណាយពេល 12 ថ្ងៃនៅទីក្រុងឌូបៃ រហូតដល់ការប្រកួត EFL Cup ទល់នឹង Manchester City នៅថ្ងៃទី 22 ខែធ្នូ។

កីឡាកររបស់ក្រុមហង្សក្រហមដែលចូលរួមក្នុងការប្រកួត World Cup នឹងចូលរួមជាមួយសមាជិកដទៃទៀតនៅទីក្រុងឌូបៃ នៅពេលដែលពួកគេបានត្រឡប់ពី World Cup ។ Liverpool នឹងត្រូវប្រកួតជាមួយក្រុម Lyon និង AC Milan ក្នុងការប្រកួតមិត្តភាពមួយដែលមានឈ្មោះថា Dubai Super Cup ។

កូនក្រុមរបស់លោក Klopp នឹងជួបក្រុមមកពីក្របខណ្ឌ Ligue 1 នៅថ្ងៃទី 11 ខែធ្នូ បន្ទាប់មកប៉ះក្រុម Serie A នៅថ្ងៃទី 16 ខែធ្នូ។ ការប្រកួត នឹងធ្វើឡើងនៅកីឡដ្ឋាន Al-Maktoum ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង