×

Pep Guardiola ថាMan Cityមិនមានកីឡាករគ្រប់គ្រាន់សម្រាប់ប្រកួតជាមួយLiverpool

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Manchester City បានបញ្ជាក់ថា លោកមានការព្រួយបារម្ភចំពោះការប្រកួត League Cup ទល់នឹង Liverpool ដោយសារតែខ្វះកីឡាករ បន្ទាប់ពីការប្រកួត World Cup ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ City លោក Guardiola បាននិយាយថា៖ “យើងមិនមានកីឡាករ 4ឬ 5នាក់។ ពួកយើងមិនទាន់ដឹងទេថាពេលណាទើបពួកគេត្រឡប់មកវិញ។”

កីឡាករ Kevin De Bruyne និង Ilkay Gundogan បានត្រលប់ទៅកាន់ Manchester វិញបន្ទាប់ពីចប់ភារកិច្ចរបស់ពួកគេនៅវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup។ ប៉ុន្តែកីឡាករអង់គ្លេស ប្រេស៊ីល ព័រទុយហ្គាល់ និង ហុល្លង់ មិនទាន់ត្រឡប់ទៅ City ទេ។

ប៉ុន្តែលោក Guardiola បានរំពឹងថា កីឡាករមួយចំនួននឹងត្រឡប់មកវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ “Nathan [Ake], Aymeric [Laporte] និង Rodri នឹងត្រលប់មកវិញ ហើយក្រោយមកកីឡាករអង់គ្លេស និងព័រទុយហ្គាល់នឹងត្រលប់មកវិញ”។

Man City នឹងប្រកួតទល់នឹង Liverpool នៅវគ្គ 16 ក្រុមចុងក្រោយ នៅថ្ងៃទី 23 ខែធ្នូ បន្ទាប់មកការប្រកួតក្របខណ្ឌ Premier League របស់ពួកគេ នឹងជួប Leeds United នៅថ្ងៃទី29 ខែធ្នូ និង Everton នៅថ្ងៃទី31 ខែធ្នូ។

City ស្ថិតនៅចំណាត់ថ្នាក់លេខ 2 ដោយមាន 32 ពិន្ទុ តាមពីក្រោយ Arsenal ដែលបន្តឈរនៅកំពូលតារាងចំនួន 5 ពិន្ទុ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង