×

Brighton នឹងព្យាយាមរក្សាទុក Mac Allister ទោះមានការចាប់អារម្មណ៍ពីក្លិបធំៗ

នាយកប្រតិបត្តិរបស់ក្លិ Brighton លោក Paul Barber បានបញ្ជាក់ថា វាជារឿងដ៏លំបាកមួយក្នុងការរក្សាទុក Alexis Mac Allister បន្ទាប់ពីខ្សែបម្រើរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលរួមចំណែកដល់ការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកជាលើកទី 3 សម្រាប់ក្រុមអាហ្សង់ទីន។

Mac Allister បានក្លាយជាតារាឆ្នើមសម្រាប់ក្រុមអាមេរិកឡាទីន ដោយរូបគេគឺជាអ្នកបញ្ជូនបាល់ឱ្យ Angel Di Maria សម្រេចគ្រាប់ទីពីរ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup នៅប្រទេសកាតា។ ក្នុងវ័យ 23 ឆ្នាំ Allister បានទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុប។

លោក Barber បាននិយាយថា៖ “យើងដឹងច្បាស់ថាគេនឹងទទួលការចាប់អារម្មណ៍ពីក្លិបនានា ប៉ុន្តែពួកយើងសង្ឃឹមថានឹងអាចរក្សាគាត់នៅទីនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន”។ “ពួកគេជាក្លិបអ្នកមាន និងអាចផ្ដល់អត្ថប្រយោជន៍ច្រើនជាងពួកយើង”។

“អ្វីដែលពួកយើងអាចធ្វើបាន គឺធ្វើឱ្យអស់ពីលទ្ធភាព តាមរយៈការផ្ដល់កិច្ចសន្យាថ្មី” “ប៉ុន្តែនេះគឺជាយុវជនដែលទើបតែឈ្នះពានរង្វាន់ World Cup នៅអាយុ 23 ឆ្នាំ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង