Wolves ខិតជិតក្នុងការចុះកុងត្រាខ្ចីជើងខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha របស់ក្លិប Atletico Madrid ។
ក្លិប Premier League ដែលបានពិភាក្សាជាមួយ Cunha ជាច្រើនសប្តាហ៍ បានឈានដល់ការព្រមព្រៀងគ្នាដោយពាក្យសម្ដី។ កិច្ចព្រមព្រៀងខ្ចីជើងសម្រាប់កីឡាករវ័យ 23 ឆ្នាំនឹងរួមបញ្ចូលការទិញផ្ដាច់នៅចុងបញ្ចប់នៃរដូវកាលនេះសម្រាប់តម្លៃដែលអាចកើនឡើងដល់ 40 លានអឺរ៉ូ។
ខ្សែប្រយុទ្ធរូបនេះ លេងបាន 8 ប្រកួតឱ្យប្រេស៊ីល ប៉ុន្តែបានលេងតែ 1 ដងឱ្យ Atletico ក្នុងរដូវកាលនេះ។ អ្នកចាត់ការថ្មី Julen Lopetegui របស់ Wolves ចង់បានការពង្រឹងប្រព័ន្ធប្រយុទ្ធរបស់ពួកគេ។
ពួកគេកំពុងឈរនៅបាតតារាង ដោយមានគ្រាប់បាល់តែ 8 គ្រាប់ប៉ុណ្ណោះពីការប្រកួតចំនួន 15 កន្លងទៅ នៅក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ៕