×

Man Utd ជំរុញឱ្យកីឡាករ4នាក់ដែលលេងនៅ World Cup បន្តកុងត្រា

ក្លិប Manchester United បានជំរុញឱ្យមានការចុះកិច្ចសន្យារយៈពេលមួយឆ្នាំពីសមាជិករបស់ខ្លួនចំនួន 4 នាក់ រួមមាន Marcus Rashford, Luke Shaw, Diogo Dalot និង Fred ។

ប៉ុន្តែការចរចានៅតែបន្តជាមួយអ្នកចាំទី David de Gea ដែលកិច្ចសន្យារបស់គាត់ នឹងត្រូវផុតសុពលភាពនៅចុងរដូវកាលនេះ។

កាលពីសប្តាហ៍មុន អ្នកចាត់ការ Erik ten Hag បាននិយាយថា United នឹងជំរុញ Rashford និង Luke Shaw របស់អង់គ្លេស, ខ្សែការពារព័រទុយហ្គាល់ Diogo Dalot និង Fred របស់ប្រេស៊ីល ឱ្យបន្តកុងត្រា។ កីឡាករទាំង4 រូប នឹងមានសេរីភាពក្នុងការចាកចេញពីកីឡដ្ឋាន Old Trafford នៅខែមិថុនា។

សម្រាប់ De Gea ប្រសិនបើ Man Utd នឹងត្រូវផ្ដល់កុងត្រា 375,000ផោនក្នុងមួយសប្តាហ៍ ដែលក្លិបបានសន្យានៅពេលដែល De Gea ព្រមបន្តកុងត្រា កាលពីឆ្នាំ 2019 ដែកធ្វើឱ្យគាត់បានក្លាយជាអ្នកចាំទីដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។ ប៉ុន្តែក្លិបមានបំណងកាត់បន្ថយរយៈពេល និងលក្ខខណ្ឌសម្រាប់កុងត្រាថ្មី របស់អ្នកចាំទីអេស្ប៉ាញវ័យ 32 ឆ្នាំ។ នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2023 De Gea នឹងអាចយល់ព្រមលើលក្ខខណ្ឌមុនកិច្ចសន្យាជាមួយក្លិបនៅក្រៅប្រទេសបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង