លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លិប Manchester City បានអះអាងថា វាមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើគាត់មិនទាន់អាចជួយឱ្យក្រុមមេឃខៀវឈ្នះពានរង្វាន់ Champions League ។
លោក Guardiola បានបន្តកុងត្រាជាមួយ Man City ដល់ឆ្នាំ 2025 នៅពេលដែលរដូវកាល Premier League កំពុងសម្រាកសម្រាប់ World Cup ។ អ្នកចាត់ការរូបនេះ បានឈ្នះពានរង្វាន់ធំៗចំនួន 9 ចាប់តាំងពីគាត់បានក្លាយជាគ្រូបង្វឹកក្នុងឆ្នាំ 2016 ប៉ុន្តែពួកគេមិនទាន់ឈ្នះពានរង្វាន់អឺរ៉ុបណាមួយនៅឡើយទេ។
កាលពីឆ្នាំ 2021 Man City បានប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រទល់នឹង Chelsea ប៉ុន្តែបានទទួលតំណែងជាជើងឯករងប៉ុណ្ណោះ។ ពួកគេបានចាញ់ Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។
លោក Guardiola បាននិយាយថា៖ “វាមិនមែនតែមួយទេ ប៉ុន្តែខ្ញុំទទួលស្គាល់ថាវាជាពានរង្វាន់ដែលយើងចង់បាន”។
Man City ត្រូវបានចាប់ឆ្នោតប៉ះក្រុម RB Leipzig របស់អាល្លឺម៉ង់ ក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយ Champions League នៅរដូវកាលនេះ៕