របាយការណ៍ពីប្រទេសប្រេស៊ីលបានរាយការណ៍ថា Chelsea ជិតឈានដល់ការចុះហត្ថលេខាជាមួយខ្សែបម្រើ Andrey Santos ពីក្លិបនៅប្រទេសប្រេស៊ីល។
កីឡាករ Andrey Santos នឹងចូលរួមជាមួយ Chelsea ពីក្លិប Vasco Da Gama ។ ខ្សែបម្រើរូបនេះ ត្រូវបានចាប់អារម្មណ៍ពី Manchester City និង Newcastle United ផងដែរ។
ក្រុម Vasco da Gama ស្ថិតនៅក្របខណ្ឌ Serie B របស់ប្រេស៊ីល។ Santos បានចូលរួមជាមួយក្លិបនេះនៅពេលគេមានអាយុទើបតែ 7 ឆ្នាំ មុនពេលបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ 2021 ។
បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតលីគរបស់ Vasco de Gama ក្នុងរដូវកាលមុន Santos បានក្លាយជាជម្រើសដំបូង ដែលបានបង្ហាញខ្លួន 33 ប្រកួតនៅ Serie B របស់ប្រេស៊ីលដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់។ ចំពោះតម្លៃផ្ទេរមិនទានមានការបញ្ជាក់ជាផ្លូវការនៅឡើយទេ៕