×

Cityបារម្ភពីកីឡាករដែលមិនបានចូលរួមWorld Cup ជាងកីឡាករដែលបានចូលរួម

លោក Pep Guardiola បានបញ្ជាក់ថា Erling Haaland នឹងត្រូវចំណាយពេលយូរបន្តិចដើម្បីត្រលប់ទៅរកទម្រង់ពីមុន បន្ទាប់ពីខ្សែប្រយុទ្ធ Manchester City រូបនេះ មិនបានចូលរួមក្នុងព្រឹត្តិការណ៍ World Cup ឡើយ។

Haaland រួមជាមួយ Riyad Mahrez និង Sergio Gomez គឺជាសមាជិករបស់ City ដែលមិនបានលេងអំឡុងការប្រកួតក្នុងប្រទេសកាតា ប៉ុន្តែខ្សែប្រយុទ្ធន័រវែសរូបនេះ បានស៊ុតបញ្ចូលទីក្នុងការប្រកួតមិត្តភាពទល់នឹងក្រុម Girona មុនពេលការប្រកួត League Cup ជាមួយនឹងក្រុម Liverpool នៅយប់នេះ។

លោក Guardiola បានបង្ហាញថា កីឡាករដែលចូលរួម World Cup មានកាយសម្បទាគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមការប្រកួតឡើងវិញ ជាងកីឡាករដែលមិនបានចូលរួម។ “ខ្ញុំមានកីឡាករមកពី World Cup ដែលស្ថិតក្នុងស្ថានភាពល្អជាង [អ្នកដែលមិនបានទៅ]។ Sergio, Erling, Riyad មិនបានចូលរួមទេ។ កីឡាករដែលចូលរួម បានប្រកួតនិងហ្វឹកហាត់ជារៀងរាល់ថ្ងៃ។”

កីឡាករម្នាក់ដែលនឹងមិនចូលលេងទល់នឹង Liverpool គឺ Julian Alvarez ដែលជាម្ចាស់ជើងឯក World Cup ។ លោក Guardiola បានបញ្ជាក់ថា គេនឹងមានពេលសម្រាកមួយសប្តាហ៍លើសកូនក្រុមដទៃទៀតរបស់គាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង