×

ក្រុម EPLចំនួន7នៅសល់ក្នុងការប្រកួតពានរង្វាន់EFL Cupវគ្គ8ក្រុម ខណៈការចាប់ឆ្នោតធ្វើរួចរាល់

Manchester United គឺជាក្រុមតែមួយគត់ដែលនឹងត្រូវប្រកួតជាមួយក្រុមដែលមិនស្ថិតក្នុងក្របខណ្ឌ Premier League សម្រាប់វគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup ។

ក្រុមបិសាចក្រហម នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Charlton Athletic ដែលជាក្រុមមកពីលីគលំដាប់ទី 3 ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃពានរង្វាន់ EFL Cup ឬហៅ Carabao Cup ។ Charlton គឺជាក្រុមតែមួយគត់ដែលមិនស្ថិតក្នុងក្របខណ្ឌ Premier League ដែលនៅសេសសល់ក្នុងការប្រកួតពានរង្វាន់នេះ បន្ទាប់ពីពួកគេបានផ្តួលក្រុម Brighton ដែលជាក្រុម EPL ដោយបាល់ប៉េណាល់ទី កាលពីវគ្គ 16 ក្រុមចុងក្រោយ។

ចំណែក Manchester City នឹងប្រកួតជាមួយក្រុម Southampton បន្ទាប់ពីក្រុមមេឃខៀវបានយកឈ្នះក្រុមការពារតំណែងជើងឯក Liverpool ក្នុងលទ្ធផល 3-2 កាលពីយប់មិញ។

ការប្រកួតគូផ្សេងទៀត មាន Nottingham Forest នឹងស្វាគមន៍ Wolves ខណៈ Newcastle ប៉ះ Leicester City ។ ការប្រកួតវគ្គ 8 ក្រុមចុងក្រោយ នឹងប្រព្រឹត្តទៅក្នុងសប្តាហ៍ដែលចាប់ផ្តើមនៅថ្ងៃទី 9 ខែមករា ឆ្នាំ 2023 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង