×

សមាជិកក្រុមBournemouthជាច្រើនកំពុងមានជំងឺ ខណៈការប្រកួតជាមួយChelseaកាន់តែកៀក

លោក Gary O’Neil អ្នកចាត់ការទូទៅរបស់ក្រុម Bournemouth បានបញ្ជាក់ថា ក្រុមរបស់គាត់កំពុងរាតត្បាតដោយជំងឺឆ្លងមួយ ដែលធ្វើឱ្យកីឡាករ 8 ទៅ 10 នាក់បានឆ្លង។

ក្រុមរបស់ O’Neil នឹងត្រូវជួបជាមួយ Chelsea នៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃទី 28 ខែធ្នូ ចាប់ពីម៉ោង 0:30 នាទីរំលងអធ្រាត្រតទៅ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់។

បញ្ហានេះ បានធ្វើឱ្យ Bournemouth ចាញ់ Newcastle United ក្នុងលទ្ធផល 1-0 នៅក្នុងការប្រកួតវគ្គ 16ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup នាកីឡដ្ឋាន St James’ Park ដោយវាជាការដឹកនាំដំបូងរបស់លោក O’Neil ក្នុងនាមជាអ្នកចាត់ការអចិន្ត្រៃយ៍បន្ទាប់ពីត្រូវបានតែងតាំងជាផ្លូវការ។

Chelsea នឹងមិនមានកីឡាករ Wesley Fofanaa ដែលទទួលរងរបួសជង្គង់ អំឡុងពេលការប្រកួតមិត្តភាពកម្ដៅសាច់ដុំមួយទល់នឹង Brentford ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង