បន្ទាប់ពីសម្រាកអស់រយៈពេលជាង ១ខែកន្លងមក ការប្រកួតក្របខណ្ឌ Premier League នឹងវិលត្រឡប់មកវិញនៅយប់នេះ ដោយស្ថានីយទូរទស្សន៍ CTN និង MyTV នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងការប្រកួត១គូយប់នេះ ស្ថានីយទូរទស្សន៍ MyTV នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នូវការប្រកួតរវាង Aston Villa ជាមួយ Liverpool ចាប់ពីម៉ោង ០:៣០ នាទីរំលងអធ្រាត្រតទៅ។ នេះជាការប្រកួតសប្ដាហ៍ទី១៧ ដែលយើងនឹងមានការផ្សាយការប្រកួត ២គូផ្សេងទៀតផងដែរ។
Chelsea នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ Bournemouth ក្នុងការប្រកួតនៅថ្ងៃទី២៨ ខែធ្នូ ចាប់ពីម៉ោង ០:៣០ នាទីរំលងអធ្រាត្រតទៅ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ។
បន្ទាប់មកនៅថ្ងៃទី ២៩ ខែធ្នូ ចាប់ពីម៉ោង ៣:០០ នាទីទៀបភ្លឺ ស្ថានីយទូរទស្សន៍ CTN នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខការប្រកួតរវាង Leeds United ជាមួយ Manchester City ៕