×

ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតចង់បាន Kante ដែលនឹងផុតកុងត្រានៅចុងរដូវកាលនេះ

កីឡាករ N’Golo Kante តារាឆ្នើមរបស់ក្លិបតោខៀវ Chelsea បានក្លាយជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្លិប Al-Nassr នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កីឡាករបារាំងដែលមានវ័យ 31 ឆ្នាំរូបនេះបានជួបបញ្ហារបួសនៅឆ្នាំនេះ ហើយទំនងជានឹងចាកចេញពីកីឡដ្ឋាន Stamford Bridge នៅពេលដែលកិច្ចសន្យារបស់គាត់នឹងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។

លោក Graham Potter អ្នកចាត់ការរបស់ក្លិបតោខៀវ Chelsea បានបញ្ជាក់ថា Kante នឹងអវត្តមានរហូតដល់ចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ 2023 ខណៈខ្សែបម្រើរូបនេះ កំពុងសម្រាកព្យាបាលពីការវះកាត់សរសៃពួរ កាលពីខែតុលា។

សូមជម្រាបថាក្លិប Al- Nassr គឺជាក្លិបដែលកំពុងព្យាយាមក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo អតីតកីឡាកររបស់ក្លិប Manchester United ដែលបានបញ្ចប់កុងត្រាកាលពីមុន World Cup ។

Chelsea នឹងប្រកួតជាមួយ Bournemouth ក្នុងការប្រកួតក្របខណ្ឌ Premier League សម្រាប់សប្ដាហ៍ទី17 នៅថ្ងៃទី 28 ខែធ្នូ ចាប់ពីម៉ោង 0:30 នាទីរំលងអធ្រាត្រតទៅ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង