Liverpool បានឈានការដល់ការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Cody Gakpo ពី PSV Eindhoven ក្នុងតម្លៃប្រហែល 44.3 លានផោន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្លិប PSV ។
Gakpo វ័យ 23 ឆ្នាំ បានបង្ហាញការលេចធ្លោនៅក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបានជួយក្រុមហុល្លង់ ឡើងដល់វគ្គ 8 ក្រុមចុងក្រោយ។
PSV និយាយថា Gakpo នឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដោយបន្ថែមថាវានឹងក្លាយជាការផ្ទេរកំណត់ត្រាសម្រាប់ពួកគេ។
Liverpool បានស្វែងរកអ្នកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Luis Diaz និង Diogo Jota ដែលកំពុងជួបបញ្ហារបួសរយៈពេលយូរ។
Gakpo មានទម្រង់លេងល្អក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 12 ដងក្នុងការប្រកួតចំនួន ១៤ លើកសម្រាប់ PSV ក្នុងក្របខណ្ឌលីគកំពូលហុល្លង់។ គេរកបាន 3 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 ដងក្នុងការប្រកួត Europa League ចំនួន ៥លើកកន្លងមកក្នុងរដូវកាលនេះ។ នៅ World Cup គេបានស៊ុតបញ្ចូលទីក្នុងវគ្គចែកពូលជាមួយ សេណេហ្គាល់ អេក្វាឌ័រ និងកាតា៕