Chelsea ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth ក្នុងការប្រកួតនៃក្របខណ្ឌ Premier League សម្រាប់សប្ដាហ៍ទី 17 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង 0:30 នាទីរំលងអធ្រាត្រយប់នេះ។
ក្រុមតោខៀវរបស់អ្នកចាត់ការ Graham Potter បានចាញ់ការប្រកួត 3 លើកចុងក្រោយរបស់ពួកគេដោយមិនបានស៊ុតបញ្ចូលទីឡើយ។ ចំណែក Bournemouth បានយកឈ្នះ Everton មុនសម្រាក World Cup ។ លោក Gary O’Neil ត្រូវបានតែងតាំងជាគ្រូបង្វឹកអចិន្ត្រៃយ៍របស់ Bournemouth ប៉ុន្តែគាត់បានដឹកនាំពួកគេចាញ់ Newcastle United ក្នុងការប្រកួតពានរង្វាន់ EFL Cup កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ។
សម្រាប់ Chelsea, កីឡាករ Reece James និង Carney Chukwuemeka អាចនឹងបង្ហាញវត្តមានទល់នឹង Bournemouth បន្ទាប់ពីជាសះស្បើយពីរបួសរៀងៗខ្លួន ប៉ុន្តែ Wesley Fofana និង Armando Broja បានរងរបួសជង្គង់អំឡុងពេលប្រកួតមិត្តភាព។ Ben Chilwell បានព្យាបាលរបួសភ្លៅ ដូច N’Golo Kante ផងដែរ។
លោក O’Neil ថា កីឡាករចំនួន 10 នាក់បានឆ្លងជំងឺមួយ។ មិនមានការបញ្ជាក់ថាកីឡាករប៉ុន្មាននាក់អាចជាសះស្បើយទាន់ពេលនោះទេ។
នេះអាចជាជម្រើស 11 នាក់របស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ 3-4-3 ៖
Arrizabalaga; Chalobah, Silva, Koulibaly; James, Jorginho, Loftus-Cheek, Cucurella; Mount, Aubameyang, Sterling
នេះអាចជាជម្រើស 11 នាក់របស់ Bournemouth ដែលអាចប្រើប្រាស់ទម្រង់ 4-4-2 ៖
Travers; Smith, Mepham, Senesi, Zemura; Christie, Billing, Cook, Anthony; Solanke, Moore
CBS Sport ព្យាករថា ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Chelsea 1-0 Bournemouth ៕