Newcastle បានឈានទៅចំណាត់ថ្នាក់លេខ 2 ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីពួកគេឈ្នះ 3-0 នៅលើទឹកដីក្រុម Leicester កាលពីយប់មិញ។
ក្រុមសារិកាព្រៃ រកបានគ្រាប់បាល់ទាំង 3 ត្រឹមតែ 32 នាទីនៃការប្រកួត ដែលធ្វើឱ្យពួកគេ មាន1ពិន្ទុពីលើក្រុម Manchester City ដែលនៅសល់ពីរប្រកួតក្នុងដៃ។ ហើយ City នឹងប្រកួតជាមួយ Leeds United នៅថ្ងៃទី29 ខែធ្នូ វេលាម៉ោង 3:00 នាទីទៀបភ្លឺ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់។
Newcastle ទទួលបាននាំមុខ 2-0 ក្នុងរយៈពេលត្រឹមតែ 7 នាទីប៉ុណ្ណោះនៅកីឡដ្ឋាន King Power ដោយសារការស៊ុតបាល់ប៉េណាល់ទីរបស់ Chris Wood និងការបញ្ចប់ទីរបស់ Miguel Almiron ដែលជាគ្រាប់ទី 8 របស់គេក្នុងការប្រកួត Premier League ចំនួន 9 ប្រកួតចុងក្រោយ ។ បន្ទាប់មក Joelinton បានបន្ថែមការនាំមុខគ្រាប់ទី3 នៅនាទីទី32 ដើម្បីកត់ត្រាជ័យជម្នះជាលើកទី 6 ជាប់ៗគ្នានៅ Premier League ចាប់តាំងពីឆ្នាំ 2012 ។
ការបរាជ័យរបស់ Leicester បានបញ្ចប់ការឈ្នះ 4 ប្រកួតរបស់ពួកគេនៅគ្រប់កម្មវិធីប្រកួតទាំងអស់ ខណៈដែលពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ 13 ៕