×

Newcastleដាក់គោលដៅទិញJorginho ដែលមិនទាន់បន្តកុងត្រាជាមួយChelsea

ខ្សែបម្រើ Jorginho របស់ Chelsea បានក្លាយជាគោលដៅសម្រាប់ក្រុម Newcastle United ក្នុងក្របខណ្ឌ Premier League ។ នេះបើយោងតាមរបាយការណ៍នៅអង់គ្លេស។

កីឡាករវ័យ 31 ឆ្នាំរូបនេះ ប្រឈមនឹងអនាគតមិនច្បាស់លាស់នៅឯកីឡដ្ឋាន Stamford Bridge ជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះបីជាយ៉ាងណា សេចក្ដីរាយការណ៍ថា Newcastle ចង់ទិញខ្សែបម្រើសញ្ជាតិអ៊ីតាលីក្នុងខែមករាខាងមុខនេះតែម្ដង។

កាសែត Daily Mail បានអះអាងថា Jorginho គឺជាគោលដៅសំខាន់ សម្រាប់ក្រុមរបស់អ្នកចាត់ការ Eddie Howe នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។ ក្រុមសារិកាព្រៃ បច្ចុប្បន្នកំពុងឈរនៅលេខ 2 ក្នុងតារាង Premier League ប៉ុន្តែពួកគេមានចេតនាក្នុងការពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង