Leeds United បើកទ្វារកីឡដ្ឋាន Elland Road ដើម្បីទទួលស្វាគមន៍ Manchester City ក្នុងការប្រកួតនៃក្របខណ្ឌ Premier League ដែលនឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ចាប់ពីម៉ោង 3:00 នាទីទៀបភ្លឺ នៅយប់នេះ។
Leeds United បានឈ្នះ 2 ប្រកួត និងចាញ់ 2 ប្រកួតក្នុង 4 ប្រកួតចុងក្រោយរបស់ពួកគេ ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់។ Man City បានឈ្នះ 2-1 ទល់នឹង Brentford ក្នុងការប្រកួតចុងក្រោយ។ ក្រុមរបស់លោក Pep Guardiola បានទទួលជ័យជម្នះ 3-2 លើ Liverpool ក្នុងការប្រកួតពានរង្វាន់ Carabao ក្រោយ World Cup ។
កីឡាកររបស់ Leeds ជាច្រើននាក់ អាចនឹងអវត្តមានសម្រាប់ការប្រកួតនេះ។ Tyler Adams ជាប់ពិន័យកាតក្រហម។ Luis Sinisterra (របួសជើង) និង Stuart Dallas (របួសភ្លៅ) នឹងមិនអាចចូលលេងបានផងដែរ។ Illan Meslier និង Mateusz Klich បានមានជំងឺ ខណៈពេលដែល Patrick Bamford កំពុងសម្រាកព្យាបាលក្រោយការវះកាត់ក្លនលូន។
Julian Alvarez គឺជាកីឡាកររបស់ Man City ដែលទំនងជានឹងមិនទាន់ត្រឡប់មកវិញរហូតដល់ឆ្នាំថ្មី បន្ទាប់ពីជួយអាហ្សង់ទីនលើកពានរង្វាន់ World Cup ។ Ilkay Gundogan ត្រូវបានប្ដូរចេញក្នុងជ័យជម្នះលើ Liverpool ជាមួយនឹងបញ្ហាសរសៃពួរ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Leeds ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖
Meslier; Kristensen, Llorente, Koch, Struijk; Forshaw, Roca; Harrison, Aaronson, Summerville; Rodrigo
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Ederson; Walker, Stones, Laporte, Cancelo; De Bruyne, Rodri, Bernardo; Mahrez, Haaland, Foden
CBS Sport ព្យាករថា ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Leeds 0-3 Man City៕