×

ក្លិបធំនៅអ៊ីតាលី មានគម្រោងទិញកីឡាកររបស់Brighton ដែលឈ្នះWorld Cup

ក្លិប Juventus ត្រូវបានរាយការណ៍ថាបានចាប់អារម្មណ៍ក្នុងការទិញយកខ្សែបម្រើ Alexis Mac Allister របស់ Brighton ដែលមានតម្លៃខ្ទង់ 35 លានផោន។

កីឡាករអាហ្សង់ទីន Mac Allister វ័យ 23 ឆ្នាំ ជាកីឡាករសំខាន់ម្នាក់របស់អ្នកចាត់ការក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni ក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសកាតា។

Mac Allister បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុបដូចជា Arsenal និង Atletico Madrid ផងដែរ។ Brighton បានផ្តល់កិច្ចសន្យាថ្មីដល់ Allister កាលពីទៅប្រទេសកាតា។ កុងត្រាថ្មីនេះ មានសុពលភាពរហូតដល់ឆ្នាំ 2025 ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំទៀត។

ខ្សែបម្រើ Brighton រូបនេះ អាចនឹងមានតម្លៃចន្លោះពី 31-35 លានផោន ដែលក្លិប Juventus កំពុងស្វែងរកអ្នកជំនួស Andrien Rabiot និង Weston Mckennie ដែលអាចនឹងចាកចេញពីក្រុមនៅអ៊ីតាលី៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង