×

Reece James របួសជាថ្មីក្រោយជាសះស្បើយពីការវះកាត់ជង្គង់

លោក Graham Potter អ្នកចាត់ការក្រុមតោខៀវ Chelsea បានបញ្ជាក់ពីរបួសរបស់ Reece James បន្ទាប់ពីខ្សែការពារអង់គ្លេស ទើបតែត្រលប់មកពីការរបួសយ៉ាងយូរ តាំងពីពាក់កណ្តាលខែតុលា។

James លេងបានជិតមួយម៉ោងនៅឯកីឡដ្ឋាន Stamford Bridge មុនពេលដែលគេចាកចេញពីទីលានដោយសាររបួសថ្មីមួយ។ អ្នកចាត់ការ Chelsea បានបញ្ជាក់ ថាក្លិបនឹងត្រូវវាយតម្លៃអំពីរបួសរបស់ James ។ លោក Potter បានបញ្ជាក់ថា គេត្រូវរង់ចាំ 24-48 ម៉ោង ដើម្បីធ្វើការវិនិច្ឆ័យរបួស។

គួររំឭកថា របួសជង្គង់របស់ James បានរារាំងរូបគេមិនអាចចូលរួមក្នុងការប្រកួត World Cup ជាមួយអង់គ្លេសឡើយ។ លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស មិនបានជ្រើសរើសខ្សែការពាររបស់ Chelsea រូបនេះទេ។

ក្នុងការប្រកួតទល់នឹង Bournemouth កាលពីយប់មិញ James បានបង្ហាញទម្រង់លេងយ៉ាងល្អបន្ទាប់ពីត្រឡប់ពីរបួស។ Chelsea បានចំណាយពេលតិចជាង 16 នាទី ដើម្បីរកគ្រាប់នាំមុខ ដោយ Kai Havertz ។ ក្រុមម្ចាស់ផ្ទះ បានបន្ថែមការនាំមុខដោយ Mason Mount នៅនាទីទី 24 ។ ចប់ការប្រកួត Chelsea បានយកឈ្នះ Bournemouth ក្នុងលទ្ធផល 2-0 ។

ជ័យជម្នះនេះ ធ្វើឱ្យក្រុមតោខៀវរំកិលឡើងមកចំណាត់ថ្នាក់លេខ 8 ដោយមាន 24 ពិន្ទុ ស្មើ Brighton ក្នុងក្របខណ្ឌ Premier League

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង