Erling Haaland បានក្លាយជាកីឡាករដែលអាចរកបាន 20 គ្រាប់លឿនបំផុត នៅក្របខណ្ឌ Premier League ខណៈ Manchester City បានយកឈ្នះលើក្រុម Leeds ក្នុងលទ្ធផល ក្នុងលទ្ធផល 3-1 ។
ក្នុងវគ្គទី 1 នៅកីឡដ្ឋាន Elland Road នោះ City បាននាំមុខមុនដោយ Rodri នៅនាទីទី 45+1 ។ Haaland បានផ្ដល់គ្រាប់ទីពីរ សម្រាប់ City នៅនាទីទី 51 និងគ្រាប់ទី 3 នៅនាទីទី 64 ។
Haaland មិនបានអបអរគ្រាប់បាល់របស់គាត់ទេ នៅពេលដែលគេបានលេងនៅក្នុងទឹកដីស្រុកកំណើតរបស់ខ្លួននៅ Leeds ។ ប៉ុន្តែក្រុមម្ចាស់ផ្ទះ អាចរកគ្រាប់បំបែកពងមាន់ផងដែរ នៅនាទីទី 73 ពី Pascal Struijk ។
ទោះបីជាយ៉ាងណា City បានធានាបានជ័យជម្នះដើម្បីឡើងមកឈរនៅលេខ 2 តាមពីក្រោយក្រុមកាំភ្លើងធំ Arsenal ចំនួន 5 ពិន្ទុ និងនាំមុខក្រុមលេខ 3 Newcastle ចំនួន 2 ពិន្ទុ។ ចំណែក Leeds ឈរនៅលេខរៀងទី 15 មាន 15 ពិន្ទុ៕