លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Manchester City បាននិយាយថា Leeds United មិនមែនជាជម្រើសដំបូងរបស់គាត់ក្នុងការចាប់ផ្តើមយុទ្ធនាការ Premier League ឡើងវិញទេ។
លោក Pep Guardiola បាននិយាយថា៖ “វាជាការប្រកួតដ៏ស្វិតស្វាញបំផុតមួយ ខ្ញុំចង់ជួបគូប្រកួតផ្សេងទៀតជាជាង Leeds ក្រោយការប្រកួត World Cup ។ ពួកគេជាក្រុមខ្លាំងនៅ Premier League”។
Man City បានកាត់បន្ថយគម្លាត 3 ពិន្ទុពី Arsenal ជាមួយនឹងជ័យជម្នះកាលពីយប់មិញនេះ៕