×

Martinez ត្រឡប់មកហ្វឹកហាត់នៅ Man Utd ក្រោយអបអរការឈ្នះ World Cup

ខ្សែការពារកណ្តាលរបស់ Manchester United កីឡាករ Lisandro Martinez បានត្រលប់មកហ្វឹកហាត់វិញកាលពីថ្ងៃពុធ បន្ទាប់ពីបានឈ្នះពានរង្វាន់ World Cup ជាមួយអាហ្សង់ទីនក្នុងប្រទេសកាតា។

Martinez ត្រូវបាន Man Utd ផ្តល់ពេលវេលាសម្រាកមួយរយៈ បន្ទាប់ពីអាហ្សង់ទីនបានឈ្នះពាន World Cup ដោយបានយកឈ្នះលើក្រុមជម្រើសជាតិបារាំងនៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី18 ខែធ្នូ ដោយបាល់ប៉េណាល់ទី។

កីឡាករវ័យ 24 ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន 4 ដងសម្រាប់ក្រុមរបស់លោក Lionel Scaloni ក្នុងប្រទេសកាតា ដែលគេបានរួមចំណែកក្នុងការទទួលជ័យជម្នះលើក្រុមអូស្ត្រាលី ហុល្លង់ និងក្រូអាត។

Man Utd ឈរនៅលេខ 5 ក្នុងក្របខណ្ឌ Premier League ដោយមាន 29 ពិន្ទុ ក្រោយលេងបាន 15 ប្រកួត និងតាមពីក្រោយក្រុមលេខ4 Tottenham Hotspur ចំនួន 1 ពិន្ទុ ប៉ុន្តែក្រុមបិសាចក្រហមសល់មួយប្រកួតក្នុងដៃ។

Man Utd នឹងប្រកួតជាមួយ Wolves នៅកីឡដ្ឋាន Old Traford នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022 ចាប់ពីម៉ោង 7:30 នាទីយប់តទៅ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង