×

ការប្រកួតរវាងWolvesទល់នឹងMan Utd ផ្សាយបន្តផ្ទាល់លើទូរទស្សន៍MyTVយប់ថ្ងៃឆ្លងឆ្នាំសាកល

ក្រុម Wolverhampton Wanderers នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United ក្នុងក្របខណ្ឌ Premier League សម្រាប់សប្ដាហ៍ទី18 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 7:30 នាទីយប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 ។

លោក Julen Lopetegui អ្នកចាត់ការថ្មីបានដឹកនាំ Wolves ទទួលបានជ័យជម្នះជាលើកដំបូងក្នុងក្របខណ្ឌ Premier League ទល់នឹង Everton កាលពីប្រកួតចុងក្រោយរបស់ពួកគេ។ ចំណែក Manchester United បានយកឈ្នះ 3-0 ទល់នឹង Nottingham Forest ផងដែរ។

Daniel Podence បានរបួសជើង បន្ទាប់រកគ្រាប់បាល់សម្រាប់ Wolves កាលពីប្រកួតមុន។ Pedro Neto មិនទាន់ត្រលប់មកវិញពីបញ្ហាកជើងឡើយ ខណៈ Chiquinho ត្រូវសម្រាកដល់ខែមីនាបន្ទាប់ពីសម្រាកព្យាបាល ACL ។ Sasa Kalajdzic មានរបួសធ្ងន់ធ្ងរដូចគ្នា កាលពីខែកញ្ញា។

Harry Maguire បានត្រលប់មកវិញសម្រាប់ Manchester United និងបានចូលលេងកាលប៉ះ Nottingham Forest ។ Victor Lindelof និង Scott បានអវត្តមានដោយសារជំងឺ។ Lisandro Martinez បានត្រឡប់ទៅហ្វឹកហាត់ជាមួយក្រុមបិសាចក្រហមវិញ ក្រោយឈ្នះពានរង្វាន់ World Cup ។ Diogo Dalot មានបញ្ហារបួសសរសៃពួរ ហើយ Jadon Sancho និង Axel Tuanzebe មិនអាចចូលរួមបាននៅចុងសប្តាហ៍នេះទេ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖

Sa; Semedo, Collins, Kilman, Ait-Nouri; Nunes, Neves, Moutinho; Hwang, Costa, Guedes

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖

De Gea; Wan-Bissaka, Varane, Maguire, Shaw; Casemiro, Eriksen; Antony, Fernandes, Rashford; Martial

CBS Sport ព្យាករថា ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Wolves 0-1 Man Utd ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង