ក្រុម Tottenham Hotspur និង Aston Villa ប្រកួតគ្នាក្នុងការប្រកួតក្របខណ្ឌ Premier ដែលជាការប្រកួតទីមួយក្នុងឆ្នាំ 2023 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃទី1 ខែមករា ចាប់ពីម៉ោង 21:00 នាទីតទៅ។
Spurs របស់លោក Antonio Conte រកបានមួយពិន្ទុ ទល់នឹង Brentford បន្ទាប់ពីការប្រកួត World Cup ។ ចំណែក Aston Villa របស់លោក Unai Emery បានត្រលប់មកវិញជាមួយនឹងបរាជ័យទល់នឹង Liverpool ។
Conte បានស្វាគមន៍ការត្រលប់មកវិញនៅចុងសប្តាហ៍នេះរបស់ Rodrigo Bentancur ក្រោយពីជាសះស្បើយពីរបួសសាច់ដុំ អំឡុងពេល World Cup ជាមួយក្រុមអ៊ុយរុយហ្គាយ។ Cristian Romero ក៏អាចនឹងបង្ហាញខ្លួនសារជាថ្មីផងដែរ បន្ទាប់ពីត្រឡប់ពីអបអរជ័យជម្នះជាមួយក្រុមអាហ្សង់ទីន។ Richarlison នឹងអាចត្រឡប់ចូលទីលាននៅពាក់កណ្ដាលខែមករា ខណៈ Lucas Moura បានជួបបញ្ហាជាច្រើន។ Djed Spence មានជំងឺគ្រុនក្ដៅ។
លោក Emery អាចនឹងមាន Emi Martinez អ្នកឈ្នះ World Cup និងស្រោមដៃមាស សម្រាប់ជម្រើស11នាក់ដំបូងរបស់គាត់នៅចុងសប្ដាហ៍នេះ។ Diego Carlos របួសសរសៃពួររយៈពេលវែង ខណៈ Jacob Ramsey របួសភ្លៅមិនទាន់ជាសះស្បើយពេញលេញ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ 3-4-3 ៖
Lloris; Romero, Dier, Davies; Doherty, Bentancur, Hojbjerg, Perisic; Kulusevski, Kane, Son
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Aston Villa ដែលអាចប្រើប្រាស់ទម្រង់ 4-4-2 ៖
Martinez; Cash, Konsa, Mings, Digne; McGinn, Luiz, Kamara, Buendia; Bailey, Watkins
CBS Sport ព្យាករថា ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Spurs 2-1 Aston Villa ៕