×

ការប្រកួតរវាងNott’m Forestទល់នឹងChelsea ផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើទូរទស្សន៍CTNតែមួយគត់ នៅយប់ថ្ងៃអាទិត្យខាងមុខនេះ

Chelsea បានត្រលប់មកវិញជាមួយនឹងជ័យជម្នះលើ Bournemouth ក្នុងការប្រកួតនៃក្របខណ្ឌ Premier League ហើយនឹងបន្តជួបជាមួយ Nottingham Forest នៅយប់ថ្ងៃអាទិត្យទី 1 ខែមករា ឆ្នាំ 2023 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង 23:30 នាទីតទៅ។

ក្រុមទាំងពីរមានកីឡាកររបួសមួយចំនួន នៅក្នុងការប្រកួតដំបូងរបស់ពួកគេក្រោយ World Cup ។

Jesse Lingard បានរបួសសរសៃពួរ ពេលប្រកួតជាមួយ Manchester United ដែលអាចធ្វើឱ្យខ្សែបម្រើរបស់ Nottingham Forest នឹងអវត្តមាននៅចុងសប្ដាហ៍នេះ។ Cheikhou Kouyate (សរសៃពួរ), Giulian Biancone (ACL), Moussa Niakhate (របួសសរសៃពួរ), Omar Richards (ជើង) អាចនឹងអវត្តមានផងដែរ។

Chelsea នឹងត្រូវអវត្តមាន Reece James បន្ទាប់ពីគាត់បានរបួសជង្គង់ជាថ្មី។ ខ្សែការពាររូបនេះនឹងខកខានការប្រកួតរយៈពេល 4 សប្តាហ៍។ Hakim Ziyech និង Mateo Kovacic បានត្រលប់មកហ្វឹកហាត់ក្រោយចប់ World Cup។ Wesley Fofana (ជង្គង់), N’Golo Kante (សរសៃពួរ), Ruben Loftus-Cheek (កំភួនជើង), Ben Chilwell (សរសៃពួរ), Armando Broja (ជង្គង់) នឹងអវត្តមានដោយសាររបួស។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Nottingham Forest ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖

Henderson, Aurier, Worral, Boly, Lodi, Yates, Freuler, Mangala, Johnson, Dennis, Awoniyi

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ 3-4-3 ៖

Kepa, Azpilicueta, Silva, Koulibaly, Cucurella, Jorginho, Zakaria, Mount, Sterling, Pulisic, Havertz

CBS Sport ព្យាករថា ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Nottingham Forest 0-2 Chelsea ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង