×

អ្នកចាំទី Dubravka ត្រលប់ទៅកាន់ Newcastle ក្រោយមិនសូវបានលេងនៅ Man Utd

ក្លិប Newcastle United បានរំលាយលក្ខខណ្ឌខ្ចីជើងរបស់អ្នកចាំទី Martin Dubravka ដែលបានធ្វើជាមួយនៅក្លិប Manchester United ។

អ្នកចាំទីអន្តរជាតិស្លូវ៉ាគីរូបនេះ បានផ្លាស់ទៅកីឡដ្ឋាន Old Trafford ក្នុងខែកញ្ញាក្នុងកិច្ចសន្យារយៈពេលមួយរដូវកាលជាមួយនឹងជម្រើសទិញផ្ដាច់។ ប៉ុន្តែកីឡាករវ័យ 33 ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹមតែ 2 ដងប៉ុណ្ណោះក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag ទាំងនៅក្នុងពានរង្វាន់ EFL Cup ។

Dubravka បានចូលរួមជាមួយក្រុមសារិកាព្រៃ Newcastle ក្នុងឆ្នាំ 2018 ហើយបានបង្ហាញខ្លួន 130 ដង និងមាន Cleansheet ចំនួន 37 ដងនៅក្របខណ្ឌ Premier League ។

Newcastle ឈរនៅលេខ 3 ក្នុងក្របខណ្ឌ Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន 9 ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង