Chelsea ខិតជិតការចុះហត្ថលេខាលើខ្សែការពារកណ្ដាល Benoît Badiashile ពីក្លិប Monaco ក្នុងតម្លៃ 37លានអឺរ៉ូ (32.7លានផោន)។
កីឡាករសញ្ជាតិបារាំងវ័យ 21 ឆ្នាំរូបនេះគឺជាខ្សែការពារកណ្តាលខាងឆ្វេង។ Chelsea បានសម្លឹងរកការពង្រឹងបន្ថែមទៀតក្នុងតំបន់ការពារកណ្តាល ចាប់តាំងពីការចាកចេញរបស់ Andreas Christensen និង Antonio Rüdiger។
សូមជម្រាបថា ក្រុមតោខៀវបានយល់ព្រមលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធ David Datro Fofana ពីក្រុមន័រវេស Molde ហើយត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីការមកដល់របស់ Andrey Santos ពីក្លិប Vasco da Gama ផងដែរ។
ចាប់តាំងពីលោក Todd Boehly បានទិញក្លិប Chelsea ក្នុងខែឧសភា ឆ្នាំ 2022 ក្លិបបានចុះហត្ថលេខាលើកីឡាករវ័យក្មេងដែលមានទេពកោសល្យ ដូចជា Wesley Fofana (21ឆ្នាំ), Carney Chukwuemeka (19ឆ្នាំ), Cesare Casadei (19ឆ្នាំ), David Datro Fofana (20ឆ្នាំ) និង Gabriel Slonina (18ឆ្នាំ)៕