×

Aston Villa ឈ្នះ3ក្នុង4ប្រកួតក្រោមការដឹកនាំរបស់គ្រូថ្មី Unai Emery

លោក Unai Emery បានបន្តស្វែងរកជ័យជម្នះជូន Aston Villa បន្ទាប់ពីការទទួលជ័យជម្នះលើ Tottenham Hotspur ដែលបានរារាំងមិនឱ្យក្រុមមាន់ខ្នាយមាសវិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់កំពូលទាំង4។

អ្នកចាំទី Hugo Lloris របស់ Spurs មានកំហុសសម្រាប់គ្រាប់ដំបូងរបស់ Aston Villa ដែលអនុញ្ញាតឱ្យកីឡាករអាហ្សង់ទីន Emiliano Buendia រកគ្រាប់បាល់បាននៅនាទីទី50។ Douglas Luiz បានទទួលការបញ្ជូនបាល់ដោយកីឡាករ John McGinn ដើម្បីផ្ដល់ការនាំមុខគ្រាប់ទីពីរ ពេលនៅសល់ 17 នាទីចុងក្រោយនៃការប្រកួត។ ចប់ការប្រកួត Spurs 0 Aston Villa 2 ។

ពេលនេះ លោក Emery បានដឹកនាំ Aston Villa ឱ្យឈ្នះ 3 ប្រកួតក្នុងចំណោម 4 ប្រកួតដំបូងរបស់គាត់ ហើយបានក្លាយជាអ្នកចាត់ការទូទៅ ឬគ្រូបង្វឹកក្រុម Villa ដំបូងគេចាប់តាំងពីឆ្នាំ 1998 ដែលឈ្នះការប្រកួត Premier League ពីរប្រកួតដំបូងរបស់គាត់។ Villa ឡើងទៅលេខ 12 ដោយមាន 21 ពិន្ទុ។

ក្រុម Spurs របស់លោក Antonio Conte បានធ្លាក់មកលេខ 5 កាលពីចុងសប្តាហ៍ ដោយមាន 30 ពិន្ទុ។ ចំណែក Manchester United បានដណ្ដើមយកចំណាត់ថ្នាក់លេខ 4 ជាមួយនឹង 32 ពិន្ទុ និងសល់មួយប្រកួតក្នុងដៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង