សេចក្ដីរាយការណ៍មួយបានឱ្យដឹងថា Cristiano Ronaldo បានដាក់លក្ខខណ្ឌមួយក្នុងកិច្ចសន្យាជាមួយក្លិបរបស់អារ៉ាប៊ីសាអ៊ូឌីត Al-Nassr ក្នុងការលេងឱ្យ Newcastle United នៃក្របខណ្ឌ Premier League ប្រសិនបើក្រុមសារិកាព្រៃបានលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយ។
បច្ចុប្បន្នក្រុម Newcastle United របស់លោក Eddie Howe ស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងក្របខណ្ឌ Premier League ។ ចំណែក Ronaldo បានបញ្ចប់ការផ្លាស់ទៅកាន់ក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr កាលពីថ្ងៃសុក្រ ដោយទទួលបានទឹកប្រាក់ 173 លានផោនក្នុងមួយឆ្នាំ។
សារព័ត៌មាន Marca អះអាងថា Ronaldo អាចផ្ទេរទៅកាន់កីឡដ្ឋាន St. James’s Park ក្នុងលក្ខខណ្ឌខ្ចីជើងប្រសិនបើពួកគេបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង 4 ក្នុងរដូវកាលនេះ។ គួរកត់សម្គាល់ថា Newcastle ត្រូវបានគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានស៊ុតបញ្ចូលទីសរុបចំនួន 140 គ្រាប់នៅក្នុងការប្រកួត Champions League តាមពីក្រោយដោយ Messi ស្ថិតក្នុងចំណាត់ថ្នាក់លេខ 2 ដែលស៊ុតបញ្ចូលទីបានចំនួន 129 គ្រាប់៕