Manchester United នឹងប្រកួតទល់នឹង Bournemouth នៅកីឡដ្ឋាន Old Trafford សប្ដាហ៍ទី 19 នៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 3:00 នាទីទៀបភ្លឺ យប់នេះតទៅ។
Man Utd បានឈ្នះការប្រកួតចុងក្រោយក្នុងឆ្នាំ 2022 ដើម្បីឡើងឈរនៅលើក្រុម Tottenham Hotspur ក្នុងចំណាត់ថ្នាក់កំពូលទាំង 4 ក្នុងតារាង។ ចំណែក Bournemouth បានរងបរាជ័យ 2-0 ក្រោមថ្វីជើងរបស់ Crystal Palace ដែលធ្វើឱ្យពួកគេឈរនៅលេខ 15 ។
សម្រាប់ Man Utd ខ្សែការពារ Lisandro Martinez ត្រលប់មកវិញបន្ទាប់ពីឈ្នះ World Cup ជាមួយអាហ្សង់ទីន។ Diogo Dalot បានត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីរបួសនៅ World Cup ប៉ុន្តែ Aaron Wan-Bissaka លេងបានល្អក្នុងពេលអវត្តមានរបស់ Dalot ។
Bournemouth មានកីឡាករ Neto, David Brooks, Junior Stanislas, Ryan Fredericks និង Marcus Tavernier សុទ្ធតែមានរបួសកាលពីប្រកួតមុន។ Philip Billing ត្រូវបានប្ដូរចេញក្នុងតង់ទី 1 នៃការប្រកួតទល់នឹង Crystal Palace បន្ទាប់ពីជួបប្រទះការឈឺចាប់នៅត្រគាក។ Neto បានត្រឡប់មកហ្វឹកហាត់វិញមុនការប្រកួតយប់នេះ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖
De Gea; Wan-Bissaka, Varane, Martinez, Shaw; Casemiro, Eriksen; Antony, Fernandes, Rashford; Martial
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Bournemouth ដែលអាចប្រើប្រាស់ទម្រង់ 5-3-2 ៖
Neto; Anthony, Smith, Senesi, Kelly, Zemura; Cook, Lerma, Dembele; Solanke, Moore
CBS Sport ព្យាករថា ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Man Utd 2-0 Bournemouth ៕