Brentford បានបើកទំព័រថ្មីក្នុងក្របខណ្ឌ Premier League បន្ទាប់ពីទទួលជ័យជម្នះលើក្រុម Liverpool ជាលើកដំបូងចាប់តាំងពីឆ្នាំ 1938 ដែលកើតចេញពីគ្រាប់បាល់ Own Goal របស់ Ibrahima Konate និងគ្រាប់បាល់របស់ Yoane Wissa ព្រមទាំង Bryan Mbeumo ក្នុងជ័យជម្នះ 3-1 ។
Konate បានបង្កឱ្យចូលទីខ្លួនឯង នៅនាទីទី 19 មុនពេល Wissa បានបន្ថែមគ្រាប់នាំមុខទីពីរសម្រាប់ម្ចាស់ផ្ទះពីការបញ្ជូន Mathias Jensen នៅនាទីទី 42 ។ Alex Oxlade-Chamberlain បានតែតបានផុតអ្នកចាំទី David Raya ពីការបញ្ជូន Trent Alexander-Arnold នៅនាទីទី 50 ។ ប៉ុន្តែ Brentford បានបន្ថែមគ្រាប់ទី3 ពីសំណាក់ Mbeumo នៅ 7 នាទីចុងក្រោយនៃការប្រកួត។
ក្នុងជ័យជម្នះនេះ Brentford បានឡើងឈរលេខ 7 ដោយចាញ់ក្រុមលេខ 6 Liverpool ចំនួន 2 ពិន្ទុ។ ក្រុមហង្សក្រហម បានឃ្លាតឆ្ងាយពីចំណាត់ថ្នាក់លេខ 4 ដែលគ្រប់គ្រងដោយ Manchester United ចំនួន 4 ពិន្ទុ៕