pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ការប្រកួត Crystal Palaceទល់នឹងSpurs ផ្សាយបន្តផ្ទាល់នៅ MyTV រាត្រីនេះ

ការប្រកួតនៅក្នុងក្របខណ្ឌ Premier League នៅតែបន្តដំណើរការ នៅដើមឆ្នាំ 2023 ខណៈក្រុម Tottenham Hotspur ធ្វើដំណើរទៅជួប Crystal Palace នៅកីឡដ្ឋាន Selhurst Park ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 3:00 នាទីទៀបភ្លឺយប់នេះ។

កូនក្រុមរបស់លោក Antonio Conte បានរងបរាជ័យ ក្នុងដីក្រោមថ្វីជើងរបស់ក្រុម Aston Villa កាលពីប្រកួតកន្លងទៅ។ វាជាចំណុចទាបបំផុតចាប់តាំងពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីបានចូលកាន់តំណែងគិតមកទល់ពេលនេះ ខណៈ Spurs មានបញ្ហារបួសមួយចំនួន។

Crystal Palace បានផ្ដួលគូប្រកួត Bournemouth ក្នុងលទ្ធផល 2-0 កាលពីប្រកួតមុន បន្ទាប់ពីចាញ់ Fulham ក្នុងលទ្ធផល 3-0 ។ ក្រុមរបស់លោក Patrick Vieira បានស្ថិតនៅចំណាត់ថ្នាក់លេខ 11 ។

Tyrick Mitchell នឹងត្រូវព្យួរសម្រាប់ការប្រកួតនេះ ប៉ុន្តែ Vieira អាចមានខ្សែការពារ James Tomkins ត្រលប់ទៅរកជម្រើសដំបូងរបស់គាត់ បន្ទាប់ពីត្រូវបានព្យួរមួយប្រកួតកន្លងមក។

សម្រាប់ក្រុមភ្ញៀវ Yves Bissouma បានទទួលកាតលឿងលើកទី 5 ក្នុងរដូវកាល ដែលមានន័យថា គេត្រូវបានព្យួរសម្រាប់ការប្រកួតទល់នឹង Crystal Palace យប់នេះ ។ Rodrigo Bentancur ទំនងជាអវត្តមានដោយសាររបួស។ Dejan Kulusevski មានបញ្ហាសាច់ដុំ និងបានអវត្តមានកាលពីប្រកួតមុន ។ Richarlison និង Lucas Moura ក៏មិនទាន់ជាសះស្បើយពីរបួសរៀងៗខ្លួនដែរ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Crystal Palace ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖

Guaita; Clyne, Andersen, Guehi, Ward; Doucoure, Schlupp, Olise; Ayew, Zaha, Eze

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ 3-4-3 ៖

Lloris; Romero, Dier, Lenglet; Doherty, Sarr, Hojbjerg, Sessegnon; Son Kane, Perisic

CBS Sport ព្យាករថា ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Crystal Palace 0-1 Spurs ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង