×

ខ្សែប្រយុទ្ធCody Gakpo ទំនងជាអាចចូលលេងឱ្យLiverpoolនៅប្រកួតក្រោយ

Liverpool បានប្រកាសជាផ្លូវការពីការចូលរួមរបស់ខ្សែប្រយុទ្ធ Cody Gakpo ពីក្លិប PSV Eindhoven កាលពីថ្ងៃអង្គារ ទី 3 ខែមករា ឆ្នាំ 2023 ខណៈខ្សែប្រយុទ្ធរូបនេះ ទំនងជាអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមហង្សក្រហមនៅក្នុងការប្រកួតបន្ទាប់។

Liverpool បានរងបរាជ័យក្នុងលទ្ធផល 3-1 ក្រោមថ្វីជើងរបស់ Brentford ក្នុងការប្រកួតនៅក្របខណ្ឌ Premier League មុនពេលប្រកួតទល់នឹង Wolves ក្នុងពានរង្វាន់ FA Cup នៅចុងសប្ដាហ៍នេះ។

កីឡាករចំណូលថ្មី Cody Gakpo នឹងអាចបង្ហាញខ្លួនជាលើកដំបូង នៅក្នុងតំបន់ដែលគេពេញចិត្ត នៅស្លាបខាងឆ្វេង ជាមួយនឹងកីឡាករវ័យក្មេង Ben Doak អាចលេង នៅស្លាបខាងស្ដាំ។

Gakpo ដែលមានវ័យ 23 ឆ្នាំ ទើបតែទទួលបានសិទ្ធិពេញលេញដើម្បីក្លាយជាកីឡាកររបស់ Liverpool បន្ទាប់ពីក្រុមហង្សក្រហមបានប្រកាសពីការចុះហត្ថលេខានេះកាលពីថ្ងៃទី 28 ខែធ្នូ ឆ្នាំ2022 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង