Brentford ខិតជិតក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបដែលមានការវាយតម្លៃខ្ពស់ Kevin Schade ពីក្លិបFreiburg ក្នុងខែមករានេះ។
Schade បានក្លាយជាកីឡាករជម្រើស11នាក់ដំបូងសម្រាប់ក្លិបនៅក្របខណ្ឌ Bundesliga ក្នុងរដូវកាល 2022-23 ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ក្នុងការបង្ហាញខ្លួន 21 ប្រកួត។
កីឡាករវ័យ 21 ឆ្នាំរូបនេះ ក៏ត្រូវបានចាប់អារម្មណ៍លើទម្រង់លេងសម្រាប់ក្រុមអាយុក្រោម 21 ឆ្នាំរបស់អាល្លឺម៉ង់ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ 5 លើកប៉ុណ្ណោះ។
Brentford គ្រោងនឹងចុះហត្ថលេខាលើកីឡាករវ័យក្មេងដែលមានទេពកោសល្យក្នុងតម្លៃ 20 លានអឺរ៉ូបូកប្រាក់បន្ថែម ដោយក្លិបរំពឹងថាកិច្ចព្រមព្រៀងនឹងរួចរាល់ជាផ្លូវការនៅចុងសប្តាហ៍។
ក្រុមរបស់អ្នកចាត់ការ Thomas Frank បានចាប់ផ្តើមឆ្នាំ 2023 របស់ពួកគេជាមួយនឹងជ័យជម្នះ 3-1 លើក្រុម Liverpool នៅកីឡដ្ឋាន Gtech Community ។ Brentford ឈរនៅលេខ 9 ក្នុងតារាង Premier League ៕