Harry Kane រកបានពីរគ្រាប់សម្រាប់ Tottenham Hotspur ក្នុងជ័យជម្នះរបស់ក្រុមមាន់ខ្នាយមាសលើក្រុម Crystal Palace ដោយលទ្ធផល 4-0 ក្នុងការប្រកួតនៃក្របខណ្ឌ Premier League កាលពីយប់មិញ។
ការតែតបាល់របស់ Kane ពីការបញ្ជូនរបស់ Ivan Perisic ជួយឱ្យ Spurs បាននាំមុខ 1-0 នៅនាទីទី48 ។ 5 នាទីក្រោយមក Kane ទាត់ទៅក្នុងជ្រុងខាងក្រោមពីការបញ្ជូនរបស់ Bryan Gil ដើម្បីបន្ថែមគ្រាប់ទីពីរ។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane ដែលបានបង្ហាញខ្លួនជាលើកទី 300 នៅ Premier League បានស៊ុតបញ្ចូលទីបាន 264 គ្រាប់សម្រាប់ Spurs ដោយខ្វះតែពីរគ្រាប់ទៀត ដើម្បីតាមស្មើកំណត់ត្រាក្លិបរបស់ Jimmy Greaves។
Matt Doherty បានបន្ថែមគ្រាប់ទី 3 នៅនាទីទី 68 មុនពេលដែល Son Heung-min បានផ្ដល់ការនាំមុខគ្រាប់ទី 4 នៅក្នុងពេល 4 នាទីបន្ទាប់។
Spurs បានរក្សាចំណាត់ថ្នាក់លេខ 5 របស់ពួកគេ ដោយមាន 33 ពិន្ទុពីការប្រកួតចំនួន 18 តាមពីក្រោយក្រុមលេខ 4 Manchester United ចំនួន 2 ពិន្ទុ តែក្រុមបិសាចក្រហមនៅសល់មួយប្រកួតក្នុងដៃ។ បរាជ័យនេះ បានធ្វើឱ្យ Crystal Palace ធ្លាក់ចំនួនមួយចំណាត់ថ្នាក់ ដោយឈរនៅលេខ 12 មាន 22 ពិន្ទុក្នុង 17 ប្រកួត៕