×

Pep Guardiolaទាមទារទម្រង់ដែលល្អឥតខ្ចោះពីកូនក្រុមរបស់គាត់នោះទើបអាចដណ្ដើមពានEPLពី Arsenal បាន

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បាននិយាយថាក្រុមរបស់គាត់នឹងត្រូវការភាពស្ទើរតែល្អឥតខ្ចោះ ដើម្បីប្រដេញក្រុមកំពូលតារាង Arsenal ក្នុងការប្រជែងដណ្តើមពានរង្វាន់ Premier League នៅរដូវកាលនេះ។

Man City នឹងកាត់បន្ថយគម្លាតមកត្រឹម 5 ពិន្ទុ បើសិនជាពួកគេអាចទទួលជ័យជម្នះលើ Chelsea ក្នុងការប្រកួតយប់នេះ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង 3:00 នាទីទៀបភ្លឺតទៅ។

លោក Guardiola បាននិយាយថា៖ “ដើម្បីកាត់បន្ថយគម្លាត គឺលេងឱ្យល្អ និងឈ្នះស្ទើរគ្រប់ការប្រកួត។””ពួកគេ (Arsenal) នឹងស្វែងរក 100 ពិន្ទុ ឬច្រើនជាងនេះ តាមវិធីដែលពួកគេបានធ្វើកន្លងមក។ ប្រសិនបើពួកគេបន្តទម្រង់បែបនេះ យើងនឹងមិនអាចតាមពួកគេទាន់នោះទេ”។

Man City ស្ថិតនៅលេខ 2 ក្នុងតារាង មានចន្លោះ 8 ពិន្ទុពី Arsenal ប៉ុន្តែក្រុមមេឃខៀវសល់មួយប្រកួតក្នុងដៃ។

ថ្លែងមុនពេលធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge លោក Guardiola បានបន្ថែមថា៖ “យើងត្រូវការភាពស្ទើរតែល្អឥតខ្ចោះ ចាប់ពីប្រកួតនេះរហូតដល់ចប់រដូវកាល ហើយខ្ញុំសង្ឃឹមថាពួកគេ (Arsenal) នឹងធ្លាក់ជើងបន្តិច ព្រោះកាលពីម្សិលមិញ (ទល់នឹង Newcastle) ពួកគេលេងល្អណាស់”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង