×

Jack Butland នឹងពិនិត្យសុខភាពដើម្បីផ្ទេរទៅ Man Utd

Jack Butland នឹងទៅពិនិត្យសុខភាពនៅ Aon Training Facility របស់ក្លិប Manchester United នៅទីលានហ្វឹកហាត់ Carrington មុនពេលកិច្ចព្រមព្រៀងខ្ចីជើងពី Crystal Palace មានរយៈពេលរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ នឹងត្រូវបានចុះហត្ថលេខា។

Butland ដែលមានអាយុ 29 ឆ្នាំ ត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកចាំទីដៃទីពីរ បន្ទាប់ពី David de Gea ហើយ Tom Heaton នៅតែជាអ្នកចាំទីជម្រើសទី 3 ។ Butland នឹងមកជំនួសកន្លែងរបស់ Martin Dubravka ដែលបានត្រឡប់ទៅកាន់ Newcastle United វិញនៅសប្តាហ៍នេះ។

សារព័ត៌មាន The Athletic រាយការណ៍ថា “Butland នៅសល់រយៈពេល 6ខែទៀតលើកុងត្រានៅ Palace ទោះបីជាក្លិបមានជម្រើសក្នុងការបន្តកិច្ចសន្យារបស់គាត់បន្ថែមមួយឆ្នាំទៀតក៏ដោយ។”

ប្រភពដដែលបន្តថា៖ “United បានពិចារណាដើម្បីកោះហៅ Dean Henderson ត្រឡប់មកពីការខ្ចីជើងនៅ Nottingham Forest ប៉ុន្តែអ្នកចាំទីវ័យ 25 ឆ្នាំរូបនេះ ទទួលបានពេលវេលាដ៏ល្អបំផុតក្នុងការស្នាក់នៅកីឡដ្ឋាន City Ground”។

កិច្ចព្រមព្រៀងខ្ចីជើងរបស់ Butland អាចក្លាយជាអចិន្ត្រៃយ៍បានឬអត់ អាចនឹងអាស្រ័យលើអនាគតរបស់ David de Gea និង Dean Henderson ជាមួយ Man Utd ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង