×

Man Cityយកឈ្នះChelsea ដណ្ដើមបាន3ពិន្ទុដ៏សំខាន់

Manchester City បានកាត់បន្ថយគម្លាតពីក្រុមកំពូលតារាង Arsenal មកត្រឹម 5 ពិន្ទុ ជាមួយនឹងជ័យជម្នះលើ Chelsea ក្នុងលទ្ធផល 0-1 នៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ។

City បានជួបការលំបាកក្នុងវគ្គទី 1 មុនពេលអ្នកចាត់ការ Pep Guardiola ប្ដូរកីឡាករពីរនាក់ ដើម្បីបំបែកភាពជាប់គាំង។ កីឡាករបម្រុង Riyad Mahrez បានទាត់បញ្ចូលទីពីការបញ្ជូនរបស់ Jack Grealish នៅបង្គោលទីពីរ ក្នុងនាទីទី 63 ។

Chelsea ធ្វើបានល្អក្នុងវគ្គទីមួយ ប៉ុន្តែ Raheem Sterling អតីតខ្សែប្រយុទ្ធរបស់ Man City និង Christian Pulisic បានរងរបួស ខណៈកីឡាករជំនួស Carney Chukwuemeka ទាត់ចំបង្គោលទី។

ក្រោយបរាជ័យនេះ Chelsea ស្ថិតក្នុងចំណាត់ថ្នាក់លេខ 10 និង ឃ្លាតឆ្ងាយ 10 ពិន្ទុពីចំណាត់ថ្នាក់កំពូលទាំង 4 សម្រាប់ពានរង្វាន់ Champions League ។

City សប្បាយចិត្តក្នុងការទទួលបាន 3 ពិន្ទុ ទោះបីជាទម្រង់លេងមិនទាន់ល្អខ្លាំងបំផុតក៏ដោយ។ ទន្ទឹមនេះ Erling Haaland ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់លោក Pep Guardiola បានខកខានការទាត់ចំគោលដៅក្នុងការប្រកួតនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង