Chelsea បានចុះហត្ថលេខាជាមួយខ្សែការពារសញ្ជាតិបារាំង Benoit Badiashile ពីក្លិបបារាំង Monaco ក្នុងតម្លៃ 35 លានផោនក្នុងកិច្ចសន្យារយៈពេល 7 ឆ្នាំកន្លះ។
Badiashile វ័យ 21 ឆ្នាំបានចំណាយពេល 5 រដូវកាលនៅក្របខណ្ឌ Ligue 1 និងបានបង្ហាញខ្លួន 135 ប្រកួតសម្រាប់ Monaco ។ ខ្សែការពារកណ្តាលរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងក្នុងកម្រិតអន្តរជាតិ ក្នុងខែកញ្ញាទល់នឹងអូទ្រីស ហើយបានជាប់ជម្រើសជាតិបារាំង។
Badiashile បាននិយាយថា៖ “ខ្ញុំរីករាយណាស់ដែលចូលរួមជាមួយ Chelsea ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយអ្នកគាំទ្រ និងចាប់ផ្តើមលេងក្នុងលីគល្អបំផុតក្នុងពិភពលោក” ។
Badiashile បានចូលរួមជាមួយ Monaco ក្នុងឆ្នាំ 2016 ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅ Ligue 1 ទល់នឹង Paris St-Germain ក្នុងខែវិច្ឆិកា ឆ្នាំ 2018 នៅពេលដែល Thierry Henry ជាអ្នកគ្រប់គ្រង។
គេបានបង្ហាញខ្លួននៅក្នុងក្របខណ្ឌ Champions League និង Europa League សម្រាប់ក្លិបបារាំង ហើយបានស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 3 ដង៕