×

Gabriel Jesus បង្ហោះរូបថតនៅGym ក្រោយវះកាត់ជង្គង់ដែលរបួសអំឡុងWorld Cup

Gabriel Jesus បានត្រឡប់ទៅកន្លែងហាត់ប្រាណវិញ ក្រោយទទួលការវះកាត់ជង្គង់ ដើម្បីបង្ហាញថា ខ្លួនកំពុងជាសះស្បើយពីរបួស។

ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal បានរបួសសរសៃជង្គង់ពេលបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលរបួសនេះ តម្រូវឱ្យសម្រាករហូតដល់ 3 ខែ។

កីឡាករវ័យ 26 ឆ្នាំកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការត្រឡប់មកកាន់ទីលានវិញក្រោយពីការវះកាត់។ Jesus បានហាត់ដើម្បីពង្រឹងកម្លាំងជង្គង់ដែលរងរបួស។

ខ្សែប្រយុទ្ធរូបនេះ ចែករំលែកព័ត៌មានថ្មីៗអំពីការជាសះស្បើយរបស់ខ្លួន។ នៅលើ Instagram ខ្សែប្រយុទ្ធប្រេស៊ីល បានសរសេរថា៖ “មានការប្រសើរឡើងជារៀងរាល់ថ្ងៃ”។

ខ្សែប្រយុទ្ធ Eddie Nketiah បានជំនួសកន្លែងរបស់ Jesus សម្រាប់ Arsenal ដោយរកបាន 2 គ្រាប់ក្នុង 3 ប្រកួត ចាប់តាំងពីការវិលត្រឡប់នៃក្របខណ្ឌ Premier League ក្រោយ World Cup ។ ទោះជាយ៉ាងណា កាលពីខែមុន លោក Mikel Arteta អ្នតចាត់ការ Arsenal មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការវិលត្រឡប់មកកាន់ទីលានប្រកួតវិញរបស់ Jesus នោះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង