Aston Villa ត្រូវបានគេរាយការណ៍ថា ពួកគេមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយ ក្នុងការចុះហត្ថលេខាជាមួយ Harry Maguire ពី Manchester United ទេ។
កីឡាករវ័យ 29 ឆ្នាំរូបនេះ មិនត្រូវបានជាប់ជម្រើស 11 នាក់ដំបូងឡើយនៅក្រោមការដឹកនាំរបស់លោក Erik ten Hag នៅកីឡដ្ឋាន Old Trafford ។ ប៉ុន្តែ គាត់នៅតែជាប្រធានក្រុម ទោះបីជាគាត់បានបង្ហាញខ្លួនត្រឹមតែ 4 ដងក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះក៏ដោយ។
យោងតាមលោក Fabrizio Romano អ្នកជំនាញដោះដូរកីឡាករ បានបញ្ជាក់ថា មិនមានអ្វីកើតឡើងរវាង Maguire និង Aston Villa នោះទេ ហើយខ្សែការពារអង់គ្លេសរូបនេះ នឹងបន្តស្នាក់នៅ Manchester United រហូតដល់ចប់រដូវកាលនេះ។
Maguire បានបង្ហាញខ្លួនត្រឹមតែ 13 ប្រកួតប៉ុណ្ណោះសម្រាប់ United នៅគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលនេះ ដោយធ្វើឱ្យបង្ហាញខ្លួនសរុបរបស់គាត់សម្រាប់ក្លិបនេះឈានដល់ 157 ប្រកួតចាប់តាំងពីបានផ្ទេរមកពី Leicester City ក្នុងតម្លៃ 80 លានផោនក្នុងឆ្នាំ 2019 ។
ខ្សែការពារកណ្តាលរូបនេះ បានស៊ុតបាល់បញ្ចូលទីចំនួន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 5 លើកសម្រាប់ក្រុម Man United ៕