សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) គ្រោងនឹងស៊ើបអង្កេតឧប្បត្តិហេតុដែលមានការស្រែកជេរប្រមាថលើអ្នកស្រឡាញ់ភេទដូចគ្នា ដោយអ្នកគាំទ្រក្រុម Manchester City អំឡុងពេលការប្រកួត FA Cup ជុំទី 3 ជាមួយក្រុម Chelsea ។
ក្រុមរបស់លោក Pep Guardiola បានកក់កន្លែងរបស់ពួកគេក្នុងជុំទី 4 ជាមួយនឹងជ័យជម្នះលើក្រុម Chelsea ក្នុងលទ្ធផល 4-0 ដោយគ្រាប់បាល់ពីរគ្រាប់របស់ Riyad Mahrez ខណៈ Julian Alvarez និង Phil Foden រកបានម្នាក់មួយគ្រាប់ផងដែរ។ ប៉ុន្តែគេចោទថាមានការស្រែកប្រមាថនៅក្នុងវគ្គទីពីរនៃការប្រកួតនៅកីឡដ្ឋាន Etihad។
វាកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពី FA បានបង្ហាញឱ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតការស្រែកជេរប្រមាថ អំឡុងពេលការប្រកួតដែល Manchester United ឈ្នះ 3-1 លើក្រុម Everton ក្នុងពានរង្វាន់ FA Cup ជុំទី 3។ ការស្រែកនេះគឺសំដៅទៅលើគ្រូបង្វឹករបស់ Everton លោក Frank Lampard និងសំដៅទៅលើពេលវេលារបស់គាត់ក្នុងនាមជាកីឡាករ និងជាអ្នកគ្រប់គ្រងក្លិប Chelsea ៕