ខ្សែប្រយុទ្ធរបស់ Newcastle United និងក្រុមជម្រើសជាតិអូស្ត្រាលី កីឡាករ Garang Kuol នឹងចូលរួមជាមួយក្រុម Hearts នៃប្រទេសស្កុតឡែន ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលនេះ។
ខ្សែប្រយុទ្ធវ័យ 18 ឆ្នាំដែលបានចូលរួមជាមួយក្រុមសារិកាព្រៃពីក្លិប Central Coast Mariners កាលពីដើមខែនេះ បានលេងពីរប្រកួតសម្រាប់អូស្ត្រាលី ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។ ក្លិបនៅក្នុងក្របខណ្ឌលីគទីពីរអង់គ្លេស បានទាក់ទងកីឡាករវ័យក្មេងរូបនេះ ប៉ុន្តែ Newcastle បានទទួលយកសំណើរបស់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Edinburgh ។
Kuol ត្រូវបានគេមើលឃើញថា ជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ហើយលោក Eddie Howe មានបំណងចង់ឱ្យគេទទួលបានការប្រកួតទៀងទាត់ និងការប្រកួតប្រជែងក្នុងលីគបាល់ទាត់ក្នុងចក្រភពអង់គ្លេស។
ជាមួយនឹងល្បឿន កម្លាំង និងការបញ្ចប់ទី Kuol អាចលេងបានគ្រប់ទីកន្លែងនៅលើតំបន់ខ្សែប្រយុទ្ធជួរមុខ។ ការបង្ហាញខ្លួនពីរលើករបស់គេសម្រាប់ក្រុមជម្រើសជាតិអូស្រ្តាលី នៅ World Cup នៅប្រទេសកាតា គឺប៉ះជាមួយក្រុមបារាំង និងអាហ្សង់ទីន ដែលបានក្លាយជាកីឡាករអូស្ត្រាលីវ័យក្មេងបំផុតនៅ World Cup ។
Kuol គឺជាកីឡាករក្មេងជាងគេបំផុតដែលបានបង្ហាញខ្លួនក្នុងវគ្គចាញ់ធ្លាក់ World Cup បន្ទាប់ពី Pele ក្នុងឆ្នាំ 1958 ៕