×

Arsenal ចរចាជុំវិញការផ្ទេរខ្សែប្រយុទ្ធរបស់ក្លិប Shakthar Donetsk

Arsenal កំពុងពិភាក្សាជាមួយភាគីក្លិប Shakhtar Donetsk អំពីការផ្ទេរខ្សែប្រយុទ្ធ Mykhailo Mudryk ដែលត្រូវបានចាប់អារម្មណ៍ពីក្លិបជាច្រើននៅជុំវិញទ្វីបអឺរ៉ុប។

ក្រុមកាំភ្លើងធំ ត្រូវបានគេរាយការណ៍ថាបានដាក់ការដេញថ្លៃមួយ ប៉ុន្តែត្រូវបានបដិសេធ សម្រាប់កីឡាករអន្តរជាតិអ៊ុយក្រែន វ័យ 22 ឆ្នាំរូបនេះ ប៉ុន្តែក្លិបទាំងពីរនៅតែស្ថិតក្នុងការពិភាក្សាគ្នា។

Arsenal បានព្យាយាមស្វែងរកខ្សែប្រយុទ្ធម្នាក់ បន្ទាប់ពី Gabriel Jesus បានរងរបួសអំឡុងពេលជាប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិប្រេស៊ីល នៅ World Cup 2022 ។

នាយករបស់ Shakhtar Donetsk លោក Darijo Srna បានទៅកាន់ទីក្រុងឡុងដ៍ ហើយត្រូវបានឃើញនៅកីឡដ្ឋាន Stamford Bridge ខណៈ Chelsea បានចាញ់ Manchester City ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតនៃក្របខណ្ឌ Premier League កាលពីសប្តាហ៍មុន។

ក្រុមកាំភ្លើងធំ បច្ចុប្បន្នមាន 5 ពិន្ទុដាច់លើកំពូលតារាងនៃក្របខណ្ឌ Premier League ហើយពួកគេបានឈានដល់ជុំទី 4 នៃពានរង្វាន់ FA Cup ក្រោយទទួលជ័យជម្នះលើ Oxford កាលពីយប់មិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង