×

ក្លិបតួកគីថ្លែងការណ៍ទាក់ទងនឹងខ្សែប្រយុទ្ធWout Weghorst ដែលMan Utdចង់បាន

សារព័ត៌មាន ESPN បានរាយការណ៍ថា ក្លិប Manchester United កំពុងធ្វើការលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Wout Weghorst ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Burnley ប៉ុន្តែក្លិប Besiktas ដែលបានខ្ចីជើង Weghorst ទាមទារសំណងដើម្បីបញ្ចប់កិច្ចសន្យាខ្ចីជើងរបស់ពួកគេ មុនកាលកំណត់។

Weghorst ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅ Besiktas រហូតដល់ចប់រដូវកាល។ ប្រភពបានបន្ថែមថា United កំពុងពិភាក្សាជាមួយ Burnley អំពីកិច្ចព្រមព្រៀងមួយ ដែលធ្វើឱ្យ Besiktas ទទួលបានសំណងដើម្បីអនុញ្ញាតឱ្យ Weghorst ចាកចេញ។

Besiktas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ “ការអះអាងថា នៅក្នុងកិច្ចសន្យារបស់កីឡាកររបស់ពួកយើង អាចត្រូវបានបញ្ចប់ជាមួយនឹងសំណងចំនួន 2.5 លានអឺរ៉ូ ក្នុងករណីមានសំណើពីក្លិប Premier League គឺជាការប្រឌិត។

“ទោះជាយ៉ាងណាក៏ដោយ ដំណឹងដែលកីឡាករពាក់ព័ន្ធ នឹងចាកចេញពីក្រុមរបស់យើង នៅថ្ងៃអង្គារគឺមិនពិតឡើយ។ សំណើទាក់ទងនឹង Wout Weghorst គឺស្ថិតលើការសម្រេចចិត្តទាំងស្រុងរបស់ Besiktas”។

លោក Erik ten Hag អ្នកចាត់ការ Man Utd ចង់បន្ថែមខ្សែប្រយុទ្ធម្នាក់ក្នុងក្រុមរបស់។ Weghorst បានស៊ុតបញ្ចូលទីបាន 8 គ្រាប់ក្នុងការប្រកួតចំនួន 16 លើកសម្រាប់ក្រុម Besiktas នៅរដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី 2 គ្រាប់ តាមស្មើឱ្យហុល្លង់ ទល់នឹងអាហ្សង់ទីន ក្នុងវគ្គ 8 ក្រុមចុងក្រោយ World Cup 2022 ប៉ុន្តែក្រុមពណ៌ទឹកក្រូចបានចាញ់នៅក្នុងការទាត់ប៉េណាល់ទីកាត់ក្ដី។

ESPN ថា Weghorst ចង់ផ្លាស់ទៅ Old Trafford ប៉ុន្តែកិច្ចព្រមព្រៀងអាស្រ័យលើឆន្ទៈរបស់ Besiktas ក្នុងការចែកផ្លូវពីកីឡាករហុល្លង់នៅពាក់កណ្តាលរដូវកាលនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង