×

Leeds នឹងបង្កើតកំណត់ត្រាថ្មី នៅពេលដែលទិញបានខ្សែប្រយុទ្ធពី Hoffenheim

Leeds ត្រៀមចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Georginio Rutter របស់ក្លិបអាល្លឺម៉ង់ Hoffenheim ក្នុងតម្លៃកំណត់ត្រារបស់ក្លិប 35.3 លានផោន។

ការពិភាក្សា បានឈានដល់ដំណាក់កាលចុងក្រោយសម្រាប់កីឡាករអាយុ 20 ឆ្នាំរូបនេះ ហើយការពិនិត្យសុខភាពអាចនឹងកើតឡើងក្នុងរយៈពេល 48 ម៉ោងបន្ទាប់។

កីឡាករ U21 បារាំងរូបនេះ នឹងមានតម្លៃដល់ទៅ 40 លានអឺរ៉ូ (£35.3m) លើសពីតម្លៃកំណត់ត្រារបស់កីឡាករ Rodrigo ផ្ទេរពី Valencia កាលពីខែសីហាឆ្នាំ 2020 ដែលមានតម្លៃ 27 លានផោន។

Rutter បានស៊ុតបញ្ចូលទី 2 គ្រាប់ក្នុង 17 ប្រកួតនៅរដូវកាលនេះសម្រាប់ Hoffenheim ហើយរកបានសរុប 11 គ្រាប់ក្នុងការបង្ហាញខ្លួន 64 ប្រកួត សម្រាប់ក្រុមនៅក្របខណ្ឌ Bundesliga ។

Leeds ទើបតែបាននាំយកខ្សែការពារសញ្ជាតិអូទ្រីស Max Wober ពី Red Bull Salzburg ក្នុងតម្លៃ 11 លានផោនផងដែរ។ ក្រុមរបស់លោក Jesse Marsch ឈរនៅលេខ 14 ក្នុងក្របខណ្ឌ Premier League ដែលមាន 2 ពិន្ទុពីលើតំបន់កាត់ចោល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង