×

ម្ចាស់ក្លិប PSG ជួបជាមួយភាគី Spurs ដើម្បីពិភាក្សាលើការវិនិយោគ

ម្ចាស់ក្លិប Paris Saint-Germain របស់ប្រទេសកាតា កំពុងសម្លឹងមើលការវិនិយោគនៅក្នុងក្លិប Premier League មួយ។

លោក Nasser Al-Khelaifi ដែលជាប្រធានក្លិប PSG និងជាប្រធានក្រុមហ៊ុន Qatar Sports Investments (QSI) បានជួបជាមួយលោក Daniel Levy ដែលជាប្រធានប្រតិបត្តិរបស់ Tottenham Hotspur កាលពីសប្តាហ៍មុននៅក្នុងសណ្ឋាគារមួយ នៅទីក្រុងឡុងដ៍។ Al-Khelaifi ក៏ជាប្រធានសមាគមក្លិបអឺរ៉ុបផងដែរ ហើយលោក Levy គឺជាសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន។

QSI កំពុងកាន់កាប់ PSG និងមានភាគហ៊ុនមួយផ្នែកនៅក្នុងក្លិបព័រទុយហ្គាល់ Braga ។ ក្លិបជាង 300 នៅជុំវិញពិភពលោក ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរៀងៗខ្លួន ក្នុងនោះ ក្រុមហ៊ុន QSI មានការគ្រប់គ្រងលើ PSG និង Braga ផងដែរ។ ហើយនៅឆ្នាំ 2023នេះ QSI កំពុងស្វែងរកការគ្រប់គ្រងលើក្លិបមួយបន្ថែមទៀត។

គួររំឭកថា កន្លងមក ម្ចាស់ក្លិប Manchester United និង Liverpool បានដាក់លក់ក្លិប ឬការវិនិយោគសម្រាប់ក្លិបទាំងពីរផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង